ABOUT US

HOW IT BEGAN?

OUR  STORY

"ខ្ញុំបានចាប់ផ្តើមជាមួយក្លឹបបាល់ទាត់អាជីព(ភ្នំពេញក្រោន)អស់រយៈពេល ប្រហែល 10 ឆ្នាំមកហើយ។ វាគឺជាការរីករាយនិងជាអារម្មណ៍ដ៏ល្អមួយអំឡុង ពេលនៃការប្រកួត ហើយក៏មានជាច្រើននៃក្តីរំភើបខ្លាំងលាយឡំ នឹងភាព រីករាយ និងការខកចិត្តផងដែរហើយនេះគឺជាអ្វីមួយដែលពិបាកក្នុងការ ពណ៌នា និងពិបាករកអារម្មណ៏បែបនេះក្នុងការងារធម្មតា"

"បន្ទាប់ពីបានឃើញភាពរីកចម្រើននៃកីឡាបាល់ទាត់នៅក្នុងប្រទេស ខ្ញុំបានដឹងថាបាល់ទាត់ធំប៉ុណ្ណាហើយវាមិនមែនជាការឈ្នះឬចាញ់តែប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏អាចជាឧបករណ៍សម្រាប់ការអភិវឌ្ឍសង្គមផងដែរ។ក្នុងពេលតែមួយ ខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានឃើញកូនៗរបស់ពួកយើងបានលេង កីឡាបាល់ទាត់ឬកីឡា ហើយពួកគេពិតជារីករាយជាមួយវា។ ខ្ញុំមើលទៅស្ថានភាពកុមារនៅកម្ពុជាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលយើងមាននៅតាមសហគមន៍ ខ្ញុំគិតថាយើងអាចផ្តល់ឱ្យពួកគេបានច្រើនជាង ការប្រកួត។ពួកយើងអាចផ្សារភ្ជាប់ពួកគេជាមួយនឹងការអប់រំខ្លីៗឬ សារវិជ្ជមានសម្រាប់ជីវិតរបស់ពួកគេ។"

"ខ្ញុំបានចាប់ផ្តើមបង្កើនការផ្តល់មូលនិធិពីដៃគូរជំនួញរបស់ខ្ញុំដើម្បីគាំទ្រដល់ការបង្កើនមូលនិធិធ្វើកម្មវិធីអប់រំកុមារនៅក្នុងសហគមន៍នានា។"

"យើងចង់បង្កើតអង្គការបាល់ទាត់ដើម្បីជីវិតដែលជាគំរូសម្រាប់យុវជនវ័យក្មេងទាំងឡាយក្នុងដំណើរការកម្មវិធី និងដើម្បីឱ្យយុវជនអាចដំណើរការ និងអាចជួយដល់សហគមន៍ និងប្រទេសរបស់ពួកគេតាមរយៈការជួយ ក្មេងៗតាមរយៈបាល់ទាត់ឬកីឡាដែលពួកគេស្រឡាញ់និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីរីកលូតលាស់នាពេលអនាគត។"

"ខ្ញុំជឿជាក់លើឥទ្ធិពលនៃកីឡាបាល់ទាត់ដែលអាចមានសក្តានុពលផ្លាស់ប្តូរជីវិតកុមារឬការពារពួកគេពីបរិយាកាសអវិជ្ជមាននៅក្នុងសង្គមរបស់យើង។" សាររបស់ស្ថាបនិកលោកឧកញ៉ា ឬទ្ធី សំណាង

_______________________________________________________

"I have started professional football team for about 10 years (Phnom Penh Crown FC), it was fun and it is a good feeling in the moment of the game, so much emotional into it with enjoyment, fun and disappointed and this is something that hard to describe and hard to find in normal job.

After seeing the grow of football in the country, I realize how big football is and it is not about win or lose the game but also it can be a tool for social development. Each single moment my wife and myself see our kids play football/sport; they really enjoy it. I look into the situation of the kids in Cambodia with infrastructure we have at communities, I think we can give them more than just a game. We can engage them with some short educations or positive messages for their life.

I've started to raise funding from my business partners to support fund raising to do with children education program in communities.

We want to make Football For Life as a template for young people to run the program, getting young people to run it and they are able to support their communities and country by helping children through the football/sport they love and also their personal experiences to grow in the future.

I believe in power of football that could potentially transform children's life or protect them from the negative environment in our society." The message of founder RITHY SAMNANG

MEMBERS

WHO WE ARE?

OUR TEAM

Oknha Rithy Samnang

Founder


Phu Cherlin

Founder

Su Zhongjian

Founder

Heang Ly

Director

Žaneta Hrabcová

Project coordinator

Kolap Vith

Accounting department

Somarey Tim

Curriculum development 

Kasy Kim

Media department 



WHAT NOW?

Support our mission