BLOG


លោកឧកញ៉ា ឬទ្ធី សំណាង ក្នុងឱកាសខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

ស្ថាបនិកអង្គការបាល់ទាត់ដើម្បីជីវិត លោកឧកញ៉ា ឬទ្ធី សំណាង បានអញ្ជើញចូលរួមក្នុងឱកាសខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាដែលបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងនោះផងដែរលោកឧកញ៉ា ឬទ្ធី សំណាង និងលោកជំទាវបានចូលរួមឧបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជានូវថវិកាចំនួន ៥០,០០០ដុល្លារអាមេរិកដើម្បីចូលរួម ជាចំនែកជាមួយនឹងកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្នុងការងារសប្បុរស៕

នៅថ្ងៃទី ៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា​ ឆ្នាំ២០១៩អង្កការបាល់ទាត់ដើម្បីជីវិតបានសហការជាមួយអង្កការ ទស្សនៈពិភពលោកបានរៀបចំព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ជាតិមួយនៅក្នុងទីក្រុងភ្នំពេញ។ អង្កការទស្សនៈពិភពលោក បាននាំមកនូវក្រុមចំនួន ១៣​ មកពីតាមតំបន់ផ្សេងៗគ្នាជុំវិញប្រទេសកម្ពុជាដែលមានចំនួនកុមារសម្រាប់ការ ប្រកួតសរុប ២៦០នាក់ដែលមានអាយុចាប់ពី១៣ដល់១៨ឆ្នាំ ។

ពួកយើងមានមោទនភាពខ្លាំងណាស់ដែលបានរៀបចំទិវានារីថ្ងៃអន្តរជាតិ៨មីនា។ ក្រុមការងារ អង្គការបាល់ទាត់ដើម្បីជីវិតជាមួយនឹងក្មេងជាង១១០នាក់ដែលយើងបាននាំមកពីសាលារដ្ឋ និង សហគមន៍នៅរាជធានីភ្នំពេញ និងក្រុមកីឡាការនីក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើការ ជាមួយគ្នានៅកីឡាដ្ឋាន Smart RSN ។

អង្គការបាល់ទាត់ដើម្បីជីវិតសហការជាមួយនឹងក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងរៀបចំទិវានារីអន្តរ ជាតិឆ្នាំ ២០១៩ នៅថ្ងៃទី 8 ខែមីនាខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន RSN ចាប់ពីម៉ោង ៧:៣០ព្រឹកតទៅ។ កម្មវិធីនេះនឹងចាប់ផ្តើមជាមួយសកម្មភាពផ្សេងៗគ្នាដែលយើងនឹង និយាយអំពីសមភាពយេនឌ័រ និងសារៈសំខាន់នៃប្រធានបទនេះ។ បន្ទាប់ពីសកម្មភាពសិក្ខាសាលានា ពេលព្រឹកចប់...



WHAT NOW?

Support our mission