One Goal National tournament

នៅថ្ងៃទី ៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា​ ឆ្នាំ២០១៩អង្កការបាល់ទាត់ដើម្បីជីវិតបានសហការជាមួយអង្កការ ទស្សនៈពិភពលោកបានរៀបចំព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ជាតិមួយនៅក្នុងទីក្រុងភ្នំពេញ។ អង្កការទស្សនៈពិភពលោក បាននាំមកនូវក្រុមចំនួន ១៣​ មកពីតាមតំបន់ផ្សេងៗគ្នាជុំវិញប្រទេសកម្ពុជាដែលមានចំនួនកុមារសម្រាប់ការ ប្រកួតសរុប ២៦០នាក់ដែលមានអាយុចាប់ពី១៣ដល់១៨ឆ្នាំ ។

On 31.05. - 01.06. 2019 Football for Life cooperate with World Vision organized One Goal National tournament in Phnom Penh. World Vision brought 13 teams from different places all around Cambodia, in total number of the children for this tournament are 260 kids in the age between 13-18 years old.

កម្មវិធីយើងបានចាប់ផ្ដើមនៅល្ងាចថ្ងៃសុក្រ ទី៣១ ខែឧសភា ដែលអ្នកចូលរួមទាំងអស់ជាមួយនឹងគ្រូបង្វឹក របស់ពួកគេបានមកដល់កីឡដ្ឋាន SMART RSN ក្នុងទីក្រុងភ្នំពេញ។យើងបានធ្វើការរៀបចំទិវានេះឡើងសម្រាប់ ពួកគេ។ ដោយមានការរៀបចំ ១៣តំបន់ដោយមានប្រធានបទខុសៗគ្នាសម្រាប់ពួកគេ។មាន៦ តំបន់ជាសកម្មភាព បាល់ទាត់ ដោយអោយពួកគេទាញសរសៃបន្តិចនិង កម្ដៅសាច់ដុំជាមួយបច្ចេកទេសបាល់ទាត់ បន្ទាប់ពីពួកគាត់ ធ្វើដំណើររយៈពេលយូរលើរថយន្តក្រុង។​ សកម្មភាពបាល់ទាត់នេះដែរត្រូវបានដឹកនាំដោយក្រុមអ្នកដឹកនាំវ័យក្មេង របស់អង្កការទស្សនៈពិភពលោក។ មាន៤ តំបន់ផ្សេងទៀត គឺជាសកម្មភាពសប្បាយៗដែលតម្រូវឲ្យអ្នកចូលរួមរត់ជុំវិញ មានផាត់មុខជាមួយការភាពសប្បាយរីករាយ។​ ចំណែកឯ៣តំបន់ចុងក្រោយដឹកនាំដោយបុគ្គលិគនិង អ្នកស្មគ្រ័ចិត្ត ដោយមានការជជែកគ្នានិងពិភាក្សា។ យើងបានបញ្ចប់ក្រោយពីចាប់ផ្តើមជាង២ម៉ោងបន្ទាប់មកទៀតយើងបាន ពិភាក្សានិងបិទកម្មវិធី ដោយអ្នកចូលរួម ទាំងអស់គ្នាបានញាំអាហារពេលល្ងាចជាមួយគ្នានៅកីឡដ្ឋានតែម្ដង។ ក្រោយមកអ្នកចូលរួមទាំងអស់បានធ្វើដំណើរដោយរថយន្តក្រុងត្រឡប់ទៅសណ្ឋាគារវិញដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃ ប្រកួតបន្ទាប់។

Our program started on Friday 31.05. All participants with their coaches arrived to Smart RSN stadium in Phnom Penh. We prepared for them Festival, where they went through 13 stations with different topics. 6 stations are mainly football, gave them a bit of stretching and warming up with some football drills after a long spell on the bus, these football stations were leaded by World Vision young leaders. Other 4 stations were all about fun, participants run around, face painting and laughing. Last 3 stations were leaded by our staffs and volunteers, these were a bit more about talking and discussing with others. We finished after more than 2 hours and after short discussion and closing speech everyone got dinner directly at the stadium. Later on everyone travelled back to the hotels to prepare themselves for next day tournament.

នាថ្ងៃសៅរ៏ ទី​០១​ ខែមិថុនា ឆ្នាំ២០១៩យើងបានរៀបចំការប្រកួតបាល់ទាត់មួយដែលចាប់ផ្តើមនៅម៉ោង៨ :០០ព្រឹក។ ក្រុមទាំង១៣​ ត្រូវយើងបានបែងចែកជា២ពូល។ ពូលនីមួយៗត្រូវធ្វើការប្រកួតជាមួយក្រុមដែលនៅក្នុងពូលជាមួយគ្នា ហើយក្រុមដែលទទួលបានលេខ១និងលេខ២ក្នុងពូលតែមួយ ត្រូវធ្វើការប្រកួតនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្របន្តទៀត។​​បន្ទាប់ពីបញ្ចប់៤០ប្រកួតរួចមក ក្រុមដែលឈ្នះពានរង្វាន់ បានទៅលើក្រុម សំរោង២។

On Saturday 01.06. we started with the Football tournament at 8.00 in the morning. We got 13 teams, we had to divide them into two pools. In each pool each team played with every teams and first two teams which are qualified from each pool continued to semi-final. After total number of 40 matches our winner was Samrong 2. 

វាក៏មានការពិបាកដែរសម្រាប់២ថ្ងៃនេះ។ មិនមែនមានតែអ្នកចូលរួមទេ​ សូម្បីគ្រូបង្វឹក អ្នកដឹកនាំវ័យក្មេង ក្រុមបាល់ទាត់នារីភ្នំពេញក្រោន និង ក្រុមការងារបាល់ទាត់ដើម្បីជីវិតក៏មានការហត់នឿយណាស់ដែរ។ យើងសូមអគុណសម្រាប់អ្នកចូលរួមទាំងអស់ បើគ្មានអ្នកទេ ពួកយើងក៏មិនអាចបង្កើតព្រឹត្តិការណ៍នេះបានដែរ ហើយក៏សូមអគុណអ្នកទាំងអស់គ្នាផ្សេងទៀតដែលបានជួយពួកយើង។

It was very intense two days, not only for participants, but also for coaches, young leaders, PPCFC girls team and our Football for Life staffs. The biggest thank you go to participants, without them, we wouldn't have the event. And of course to all people who helped us. 

We hope to see them all next year again! ពួកយើងសង្ឃឹមថានឹងបានជួបអ្នក នៅឆ្នាំក្រោយម្ដងទៀត !