តើយើងផ្តល់ជូនយ៉ាងដូចម៉េច?

HOW WE HELP?

MISSION & VISION

បេសកកម្មរបស់យើងគឺបង្កើតកម្មវិធីដែលមានសកម្មភាពមួយដែលរួមបញ្ចូលទាំងការលំហែកាយជាមួយនឹងការអប់រំ។ ដើម្បីផ្តល់ដល់យុវជនពីសហគមន៍កម្ពុជានូវជំនាញ និងចំណេះដឹងជាក់ស្តែងដែល នឹងផ្តល់ប្រយោជន៍ដល់ពួកគេនិងក្រុមគ្រួសាររបស់ពួកគេក្នុងរយៈពេលខ្លី និងរយៈពេលវែងយូរអង្វែង

Our mission is to establish an activities program that combines physical leisure with education, in order to provide youths from Cambodian communities with tangible life skills and knowledge that will benefit them and their families in the short and long run.

តើអ្វីជាការជឿរបស់ពួកយើង? 

WHAT IS OUR BELIEVE?

ក្មេងៗភាគច្រើនចំណាយពេលស្ទើរពេញមួយថ្ងៃអង្គុយនៅក្នុងសាលារៀនដែលពួកគេមិនអាចនិយាយលេងឬធ្វើសកម្មភាពបានគ្រប់គ្រាន់។ យើងជឿជាក់ថាវាពិតជាពិបាកក្នុងការចងចាំរាល់ព័ត៌មានទាំងអស់ដោយគ្រាន់តែស្តាប់ ឬការសរសេរ    ដូច្នេះពួកយើងកំពុងប្រើការអប់រំក្រៅផ្លូវការដែលរួមបញ្ចូលសកម្មភាពអប់រំកាយដែលភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងបាល់ទាត់ជាមួយនឹងបរិបទនៃការ អប់រំ។ បាល់ទាត់សម្រាប់ជីវិតអនុញ្ញាតឱ្យកុមារកម្ពុជាអាចនិយាយគ្នាលេង និងធ្វើចលនាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយក្នុងពេលតែមួយយើង    នឹងផ្តល់ព័ត៌មានអំពីប្រធានបទសង្គមសំខាន់ៗទៅពួកគេ។

Most of the children spend whole day sitting in the school, where they can't talk, play or move enough. We believe that it's difficult to remember all of the information just by listening or writing, so we are using informal education that combines physical activities mostly connected with football with educational context. Football for Life let Cambodian children to talk, to play and to move as much as possible and in the same time inform them about important social topics. 

ហេតុអ្វីចាំបាច់ធ្វើការងារនៅក្នុងសហគមន៍ក្រីក្រ?

WHY IS IMPORTANT TO WORK IN POOR COMMUNITIES?

ប្រជាជននៅតាមជនបទងាយរងគ្រោះបំផុតនិងតិចបំផុតទទួលបានទាក់ទង នឹងបញ្ហាសង្គម និងសុខភាពនៅប្រទេសកម្ពុជា ហើយការអប់រំក្រៅផ្លូវការតាម   រយៈកីឡាអាចបង្កើនការយល់ដឹងរបស់ពួកគេលើបញ្ហាដូចជា អំពើហឹង្សា ការជួញដូរមនុស្ស អាហាររូបត្ថម្ភ សុខភាព ឬសិទ្ធិមនុស្ស។ យើងក៏ចង់ធ្វើសកម្មភាពទៅ នឹងបញ្ហាថ្មីៗ និងចែករំលែកសារអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម ប្លាស្ទិច ឬសមភាពយេនឌ័រផងដែរ។

Rural population are most vulnerable and least informed regarding social and health-related issues in Cambodia, and informal education through sports can increase their awareness on matters such as: violence, human trafficking, nutrition, health or human rights. We also want to react to new days' issues and spread message about social media, plastic or gender equality.

ហេតុអ្វីក្មេងៗត្រូវការលេង?        

WHY KIDS NEED TO PLAY?

វាមានសារៈសំខាន់ណាស់សម្រាប់កុមារដែលមានពេលទំនេរក្នុងការលេង។ ការ លេងគឺមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍ព្រោះវារួមចំណែកដល់ការយល់ដឹង ផ្នែករាងកាយ ទាក់ទងនឹងសង្គម និងសុខុមាលភាពផ្លូវអារម្មណ៍របស់កុមារ។​វាមានសារៈសំខាន់ក្នុងការជួយកុមារអភិវឌ្ឍជំនាញសង្គមពីព្រោះពួកគេរៀនសូត្រជាមួយអ្នកដទៃ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរៀនពីរបៀបចែករំលែក ការដោះស្រាយជម្លោះ ការហ៊ានធ្វើការសម្រេចចិត្ត ត្រូវមានទំនុកចិត្ត និងការធ្វើការងារជាក្រុម។

It is so important for kids to have free time to play. Play is essential to development, because it contributes to the cognitive, physical, social and emotional well-being of children. It is necessary in order to help children develop social skills, because they learn to get along with others. It's very important to learn how to share, resolve conflicts, make decision, be assertive, and work in groups.

យើងជឿជាក់ថាការប្រើកីឡានឹងជួយយើងជាមួយការអភិវឌ្ឍដ៏ស្មុគស្មាញរបស់ អ្នកចូលរួមគ្រប់គ្នា។ នោះហើយជាមូលហេតុដែលយើងពេញចិត្តក្នុងប្រើប្រាស់ បាល់ទាត់ជាសកម្មភាពចម្បងសម្រាប់កម្មវិធីរបស់យើង។ កីឡាជាក្រុមផ្តល់ជូន លើសពីអត្ថប្រយោជន៍រាងកាយសម្រាប់កុមារដែលចូលរួម។ វាក៏ជួយពួកគេខាង អារម្មណ៍ និងបញ្ញាស្មារតីថែមទៀតផង។ ហើយក៏មានទិដ្ឋភាពសង្គមនៃកីឡាបាល់ទាត់ដែលកុមារនឹងទទួលបានភាពរីករាយ។ បាល់ទាត់គឺជាឧបករណ៍ងាយស្រួល ក្នុងការអភិវឌ្ឍខ្លួនឯង, ភាពជាអ្នកដឹកនាំ, ការធ្វើការជាក្រុម ទំនាក់ទំនង និងការគោរពផងដែរ។

We believe that use sport will help us with complex development of each participants. That's why we are prefer to use football as a main activity for our programs. Team sports offer more than just physical benefits for kids who participate. It also helps them emotionally and mentally. And there are also social aspects of the football that children will enjoy. Football is easy tool to develop self- esteem, leadership skills, teamwork, communication and respect.



WHAT NOW?

Support our mission